ព្រះត្រៃបិដក ភាគ ៧៧

ពុទ្ធ​ប្ប​កិ​ណ្ណ​កក័​ណ្ឌ


 [២៧] ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ មាន​ព្រះពុទ្ធ​ជានា​យក ៤ ព្រះអង្គ គឺ​ព្រះសម្ពុទ្ធ ព្រះនាម​តណ្ហ​ង្ក​រៈ ១ មេ​ធង្ក​រៈ ១ សរ​ណង្ក​រៈ ១ ទី​បង្ក​រៈ ១ ព្រះ​ជិនស្រី​ទាំងនោះ ត្រាស់​ក្នុង​កប្ប​ជាមួយគ្នា។ ខាងក្រោយ​អំពី​ព្រះពុទ្ធ​ទី​បង្ក​រៈ​មក ព្រះពុទ្ធ​ជានា​យក​ព្រះនាម​កោណ្ឌញ្ញៈ បាន​ត្រាស់​តែមួយ​ព្រះអង្គ ក្នុង​កប្ប​មួយ ញ៉ាំង​ប្រជុំជន​ជាច្រើន​ឲ្យ​ឆ្លង (ចាក​សង្សារ)។ កប្ប​ជា​ចន្លោះ​នៃ​ព្រះពុទ្ធ ២ ព្រះអង្គ​នុ៎ះ គឺ​ព្រះពុទ្ធ​ទីបង្ករ​មាន​ព្រះ​ភាគ និង​ព្រះ​សាស្តា​ព្រះនាម​កោណ្ឌញ្ញៈ ជា​កប្ប​គេ​មិន​អាច​រាប់​បាន​ឡើយ។ ខាងក្រោយ​អំពី​ព្រះពុទ្ធ ព្រះនាម​កោណ្ឌញ្ញៈ​មក មាន​ព្រះពុទ្ធ​ជានា​យក ព្រះនាម​មង្គ​លៈ (ទ្រង់​ត្រាស់​ឡើង) កប្ប​ជា​ចន្លោះ​នៃ​ព្រះពុទ្ធ​ទាំង ២ ព្រះអង្គ​នោះ បុគ្គល​មិន​អាច​រាប់​បាន​ឡើយ។ ព្រះពុទ្ធ​ព្រះនាម​មង្គ​លៈ ១ ព្រះ​សុ​មនៈ ១ ព្រះ​រេ​វតៈ ១ និង​ព្រះ​មុនី ព្រះនាម​សោ​ភិ​តៈ ១ ព្រះសម្ពុទ្ធ​ទាំងនោះ មាន​ចក្ខុ ធ្វើ​នូវ​ពន្លឺ (បាន​ត្រាស់​ឡើង) ក្នុង​កប្ប​ជាមួយគ្នា។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637644706189058177
ទៅកាន់ទំព័រ៖