ព្រះត្រៃបិដក ភាគ ៧៧

ក្នុង​កាល​ឥឡូវនេះ មានត​ថា​គត​នេះ ជា​ព្រះសម្ពុទ្ធ ទៅ​ក្នុង​អនាគតកាល នឹង​មាន​ព្រះសម្ពុទ្ធ​ព្រះនាម​មេ​ត្តេ​យ្យ ព្រះសម្ពុទ្ធ​ទាំង៥ អង្គ​នេះ ជា​អ្នកប្រាជ្ញ អនុគ្រោះ​ស្រង់​សត្វលោក។ ព្រះសម្ពុទ្ធ​អង្គ​នោះ ព្រមទាំង​សាវ័ក លុះ​ប្រាប់ផ្លូវ​របស់​ព្រះពុទ្ធ ជា​ធម្មរាជ​ទាំង​នុ៎ះ ដល់​ពួក​សត្វ​ដទៃ​ជាច្រើន​កោដិ​ហើយ ក៏​បរិនិព្វាន។

ចប់ ពុទ្ធ​ប្ប​កិ​ណ្ណ​កក័​ណ្ឌ។


ធាតុ​ភា​ជនី​យក​ថា


 [២៨] ព្រះ​មហា​គោតម ជា​ព្រះ​ជិនស្រី​ប្រសើរ ទ្រង់​និព្វាន​ក្នុង​នគរ​កុសិនារា ព្រះធាតុ​ផ្សាយ​ទៅ​ក្នុង​ប្រទេស​នោះៗ តាម​ចំណែក គឺ​ព្រះធាតុ​មួយ​ចំណែក បាន​ទៅ​ព្រះបាទ​អជាត​សត្តុ មួយ​ចំណែក​បាន​ទៅ​ក្រុង​វេសាលី មួយ​ចំណែក​បាន​ទៅ​ក្រុង​កបិលពស្តុ មួយ​ចំណែក​បាន​ទៅ​ដែន​អល្ល​កប្ប​កៈ មួយ​ចំណែក បាន​ទៅ​ក្រុង​រាម​គ្រាម មួយ​ចំណែក​បាន​ទៅ​ក្រុង​វេ​ដ្ឋ​ទីប​កៈ មួយ​ចំណែក​បាន​ទៅ​ក្រុង​បា​វេយ្យ​កមល្លៈ ឯព្រះធាតុ​មួយចំណែកទៀត បាន​ទៅ​អ្នកក្រុង​កុសិនារា។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637644706865464405
ទៅកាន់ទំព័រ៖