ព្រះត្រៃបិដក ភាគ ៧៧

ព្រាហ្មណ៍​ឈ្មោះ​ទោ​ណៈ បាន​ធ្វើ​ស្តូប​បញ្ចុះ​តុម្ព (នាឡិ) ពួក​មោរិ​យជន មានចិត្ត​ជ្រះថ្លា បាន​ធ្វើ​ស្តូប​បញ្ចុះ​ព្រះអង្គារ (ធ្យូង)។ ព្រះ​ស្តូប​បញ្ចុះ​ព្រះ​សារីរិកធាតុ មាន ៨ បើ​រាប់​តុម្ព​ចេតិយ​មួយ​ផង ជា ៩ បើ​គិត​ទាំង​ព្រះ​ស្តូប​បញ្ចុះ​ព្រះអង្គារ​មួយទៀត ត្រូវជា ១០ ដែល​មហាជន​ស្ថាបនា​ទុក​ក្នុង​កាលនោះ។ ព្រះ​ចង្កូម ១ តម្កល់​ក្នុង​ឋាន​ត្រៃត្រឹង្ស ព្រះ​ចង្កូម ១ តម្កល់​ក្នុង​នាគ​បុរី ព្រះ​ចង្កូម ១ នៅក្នុង​ដែន​គន្ធារៈ ព្រះ​ចង្កូម ១ នៅក្នុង​ដែន​កា​លិង្គ​រាជ។ ព្រះទន្ត​ទាំង ៤០ គត់ ព្រះកេសា និង​ព្រះ​លោមា​ទាំងអស់ ពួក​ទេវតា​រៀងខ្លួន បាន​នាំ​ទៅ​មួយៗ កាន់​ចក្រវាឡ​ទី​ទៃៗ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637644707080464404
ទៅកាន់ទំព័រ៖