ព្រះត្រៃបិដក ភាគ ៧៧

បាត្រ ឈើច្រត់ និង​ចីវរ​របស់​ព្រះមានព្រះភាគ តម្កល់ទុក​នៅក្នុង​ដែន​វជីរ ស្បង់​តម្កល់ទុក​នៅក្នុង​ផ្ទះ​នៃ​ត្រកូល គ្រឿង​កម្រាល តម្កល់ទុក​នៅក្នុង​ក្រុង​ឈ្មោះ​សិលៈ។ ធម្ម​ក្រក និង​កាយ​ពន្ធ (វត្ថពន្ធ​ចង្កេះ) តម្កល់ទុក​នៅក្នុង​ក្រុង​បា​ដលី​បុត្ត ឧទកសាដក តម្កល់ទុក​នៅ​ក្រុង​ចម្បា ព្រះ​ឧណ្ណាលោម (រោមចិញ្ចើម) តម្កល់ទុក​នៅក្នុង​ដែន​កោសល។ សំពត់​កាសាវៈ តម្កល់ទុក​ក្នុង​ព្រហ្មលោក ឆ្នួ​តតម្កល់ទុក​ក្នុង​ឋាន​ត្រៃត្រឹង្ស ស្នាមព្រះ​បាទ​ដ៏​ប្រសើរ ដែល​មិន​បាត់​ទៅ តម្កល់ទុក​លើ​ថ្ម សំពត់​នី​សី​ទនៈ តម្កល់ទុក​ក្នុង​អវន្តិ​ជនបទ គ្រឿង​កម្រាល​តម្កល់ទុក​ក្នុង​ដែន​ឈ្មោះ​ទេវៈ ក្នុង​កាលនោះ។ កាលនោះ ដែកភ្លើង តម្កល់ទុក​ក្នុង​ក្រុង​មិថិលា តម្រងទឹក​តម្កល់ទុក​ក្នុង​ដែន​វិទេហៈ កាំបិតកោរ និង​បំពង់ម្ជុល តម្កល់ទុក​នៅក្នុង​ឥន្ទបត្ត​បុរី។ កាលនោះ គ្រឿងបរិក្ខារ​ដ៏​សេស​ទាំងឡាយ តម្កល់ទុក​ក្នុង​ជនបទ​ជាទីបំផុត ពួក​មនុស្ស តែង​បូជា​ចំពោះ​គ្រឿងបរិក្ខារ​ទាំងឡាយ ដែល​ព្រះ​មុនី​ទ្រង់​ប្រើប្រាស់។ ការផ្សាយ​ទៅ​នៃ​ព្រះធាតុ របស់​ព្រះមហេសី ព្រះនាម​គោតម ក្នុង​កាលនោះ ជា​ប្រពៃណី​ពី​បូរាណ (នៃ​ព្រះពុទ្ធ​ទាំងឡាយ) សម្រាប់​ទុក​អនុគ្រោះ ស្រោចស្រង់​សត្វ​ទាំងឡាយ ជា​ខាងក្រោយ។

ចប់ ធាតុ​ភា​ជនី​យក​ថា។
ចប់ ពុទ្ធវង្ស។

ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637644707323745667
ទៅកាន់ទំព័រ៖