ព្រះត្រៃបិដក ភាគ ៧៧
សុត្តន្តបិដក
ខុទ្ទកនិកាយ ចរិយាបិដក
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
ទានបារមិតា
អកិត្តិចរិយា ទី១
[១] អំពើ
(១) ណា ដែលតថាគតបានប្រព្រឹត្តហើយ ក្នុងរវាងនេះ អស់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ តថាគត លើកទុកនូវអំពើដែលតថាគតបានប្រព្រឹត្ត ក្នុងភពតូច និងភពធំ ក្នុងកប្បដែលកន្លងទៅហើយ នឹងសម្តែងតែអំពើដែលតថាគតបានប្រព្រឹត្តហើយ ក្នុងភទ្ទកប្បនេះ អ្នកចូរស្តាប់តថាគតចុះ។ កាលដែលតថាគតជាតាបស ឈ្មោះអកិត្តិ ចូលទៅនៅក្នុងព្រៃធំ និងព្រៃតូច ជាព្រៃស្ងាត់សូន្យឈឹង។
(១) ពាក្យថា អំពើ ក្នុងទីនេះ បានដល់សេចក្តីប្រតិបត្តិ មានទាន និងសីលជាដើម ដែលសង្គ្រោះចូលក្នុងបារមីទាំង ៣០។ អដ្ឋកថា។
ID: 637644708504839435
ទៅកាន់ទំព័រ៖