ព្រះត្រៃបិដក ភាគ ៧៧
ប្រទានដំរីដ៏ប្រសើររបស់ព្រះអង្គ ដែលជាដំរីនាំឲ្យបានទ្រព្យ ប្រកបដោយមង្គល ជាដំរីឧត្តមក្នុងសង្គ្រាមជ័យ ដល់ពួកស្មូម កាលបើព្រះអង្គប្រទានដំរីដ៏ប្រសើរ ដល់ពួកស្មូមនោះហើយ ព្រះអង្គសោយរាជ្យធ្វើអ្វី។ តថាគតតបថា តថាគតអាចនឹងឲ្យរាជ្យទាំងអស់ របស់តថាគត ដល់ស្មូមក៏បាន ឬនឹងឲ្យសរីរៈរបស់ខ្លួន ដល់ពួកស្មូមក៏បាន ដ្បិតសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត ឲ្យដំរីដ៏ប្រសើរ។
ចប់ កុរុធម្មចរិយា ទី៣។
មហាសុទស្សនចរិយា ទី៤
[៤] កាលតថាគត ជាក្សត្រចក្រពត្តិ ឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរកុសាវតី។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនាក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះៗ ថា អ្នកណាប្រាថ្នាចង់បានអ្វី ចូរឲ្យនូវទ្រព្យអ្វីដល់អ្នកណា។
ID: 637644709832183247
ទៅកាន់ទំព័រ៖