ព្រះត្រៃបិដក ភាគ ៧៧

តថាគត​ឲ្យ​ទាន​ចំពោះ​ស្មូម ដើម្បី​បំពេញចិត្ត​ស្មូម​ដែល​ខ្វះ​កន្លះ តថាគត​ជា​អ្នក​មិន​មាន​អាល័យ មិន​មាន​សេចក្តី​ប៉ុនប៉ង (ចំពោះ​ផល​នៃ​ទាន​នោះ​ទេ តថាគត​ឲ្យ​ទាន) ដើម្បី​បាន​ត្រាស់​ដឹង​នូវ​សម្ពោធិញ្ញាណ យ៉ាងនេះ​ឯង។

ចប់ មហា​សុ​ទស្សន​ចរិយា ទី៤។


មហា​គោ​វិន្ទ​ចរិយា ទី៥


 [៥] ចរិយា​ដទៃទៀត កាល​តថាគត​កើតជា​មហា​គោ​វិន្ទ​ព្រាហ្មណ៍ បាន​ជា​បុរោហិត​នៃ​ស្តេច ៧ អង្គ ជា​បុរោហិត​ដែល​មនុស្ស និង​ទេវតា​បូជា​ហើយ។ សួយសារអាករ​ណា ដែល​កើត​ដល់​តថាគត ក្នុង​រាជ្យ​នៃ​ស្តេច​ទាំង ៧ អង្គ ក្នុង​កាលនោះ តថាគត​បាន​ឲ្យ​នូវ​មហាទាន ជា​ទាន​មិន​កម្រើក ដូចជា​សាគរ ដោយ​សួយសារអាករ​នោះ។ ទ្រព្យ និង​ស្រូវ មិនមែន​ជាទី​ស្អប់ខ្ពើម​របស់​តថាគត​ទេ ទាំង​ការ​សន្សំទ្រព្យ​នៃ​តថាគត មិនមែន​ជា​មិន​មាន​ទេ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់​តថាគត ព្រោះហេតុនោះ បាន​ជាត​ថា​គត​ឲ្យ​ទ្រព្យ​ដ៏​ប្រសើរ។

ចប់ មហា​គោ​វិន្ទ​ចរិយា ទី៥។

ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637644710351870717
ទៅកាន់ទំព័រ៖