ព្រះត្រៃបិដក ភាគ ៧៧

ចន្ទ​កុមារ​ចរិយា ទី៧


 [៧] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​ជា​ឱរស ឈ្មោះ​ចន្ទ​កុមារ របស់​ស្តេច​ព្រះនាម​ឯករាជ នៅក្នុង​ក្រុង​បុប្ផវតី។ កាលនោះ តថាគត​រួច​អំពី​ការដែល​គេ​ត្រូវ​សម្លាប់ ចេញផុត​ពី​ទី​យ័ញ្ញ​នោះ​ហើយ ក៏​កើត​សេចក្តី​សង្វេគ បាន​ញ៉ាំង​មហាទាន ឲ្យ​ប្រព្រឹត្តទៅ។ តថាគត​បើមិនទាន់​បាន​ឲ្យ​ទេយ្យធម៌ ចំពោះ​ទក្ខិណេយ្យ​បុគ្គល​ទេ តថាគត​ក៏​មិន​ផឹក មិន​ទំពាស៊ី មិន​បរិភោគភោជន អស់​ចំនួន ៥ ឬ ៦ រាត្រី។ ពាណិជ ធ្វើការ​សន្សំទ្រព្យ (បើ​ដឹង​ថា) ទីណា​មានលាភ​ច្រើន ក៏​នាំ​ភណ្ឌៈ​ទៅ​ក្នុង​ទីនោះ យ៉ាងណា។ វត្ថុ​ដែល​ត្រូវ​បរិភោគ​ខ្លួនឯង បើ​ឲ្យ​ដល់​បដិ​គ្គា​ហកៈ​ដទៃ ជា​វត្ថុ​មានផល​ច្រើន ហេតុ​នោះ ត្រូវតែ​ឲ្យ​ដល់​បុគ្គល​ដទៃ​វិញ នឹង​មានផល ១០០ ភាគ ក៏​យ៉ាងនោះ​ដែរ។ តថាគត​ដឹង​នូវ​អំណាច​នៃ​ហេតុ​នុ៎ះហើយ ទើប​ឲ្យ​ទាន​ក្នុង​ភព​តូច និង​ភព​ធំ មិន​គេច​ចេញ​ចាក​ទាន ដើម្បី​បាន​ត្រាស់​ដឹង​នូវ​សម្ពោធិញ្ញាណ។

ចប់ ចន្ទ​កុមារ​ចរិយា ទី៧។

ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637644710984995714
ទៅកាន់ទំព័រ៖