ព្រះត្រៃបិដក ភាគ ៧៧
ម្នាលពេទ្យឈ្មោះសិវកៈ អ្នកចូរមក ចូរក្រោកឡើង កុំបង្អង់ឲ្យយឺតយូរឡើយ កុំញាប់ញ័រ ចូរឆ្កៀលភ្នែកទាំងពីរ (របស់អញ) ហើយឲ្យដល់ស្មូម។ លំដាប់នោះ ពេទ្យសិវកៈនោះ ដែលតថាគតដាស់តឿនហើយ ក៏ធ្វើតាមពាក្យតថាគត បានខ្វេះឆ្កៀល (ភ្នែកតថាគត) ហើយប្រគល់ឲ្យដល់ស្មូម ដូចជាឲ្យសាច់ត្នោត។ ក្នុងកាលមុនឲ្យក្តី កំពុងឲ្យក្តី ឲ្យរួចហើយក្តី ចិត្តរបស់តថាគត ឥតមានការរាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម៉្យាង។ ភ្នែកទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ។
ចប់ សិវិរាជចរិយា ទី៨។
ID: 637644711722651907
ទៅកាន់ទំព័រ៖