ព្រះត្រៃបិដក ភាគ ៧៧

វិស្សុកម្ម​ទេវបុត្រ ដែល​មាន​ឫទ្ធិ​ច្រើន លុះ​បាន​ស្តាប់​ពាក្យ​របស់​សក្កទេវរាជ​ហើយ ក៏​ចុះ​មក​និម្មិត​អាស្រម និង​បណ្ណសាលា​ដ៏​ល្អជា​ទី​រីករាយ។ ក្សត្រ ៤ ព្រះអង្គ បាន​ចូល​ទៅកាន់​ព្រៃធំ ដែល​មិន​មាន​សំឡេង មិន​មាន​សេចក្តី​វឹកវរ ហើយ (និយាយ​គ្នា​ថា) យើង​នឹង​នៅក្នុង​ចន្លោះ​នៃ​ភ្នំ​នោះ កាលនោះ តថាគត នាង​មទ្រី​ទេវី កូន​ទាំងពីរ គឺជា​លី និង​កណ្ហាជិនា បាន​បន្ទោបង់​សេចក្តី​សោក​ដល់គ្នា​នឹងគ្នា ហើយ​នៅក្នុង​អាស្រម កាលនោះ តថាគត រក្សា​ទារក​ក្នុង​អាស្រម មិន​សូន្យ​ស្ងាត់ នាង​មទ្រី​នោះ តែង​នាំ​ផ្លែឈើ​មក​ចិញ្ចឹម​ជន​ទាំង ៣ នាក់។ កាល​តថាគត​នៅក្នុង​ព្រៃធំ មាន​អ្នកដំណើរ​ម្នាក់ ចូល​មករ​កត​ថា​គត សូម​កូន​ទាំងពីរ​នៃ​តថាគត គឺជា​លី និង​កណ្ហាជិនា។ កាលនោះ តថាគត​កើត​សេចក្តី​រីករាយ ព្រោះ​បានឃើញ​យាចក​ដើរចូល​មក បាន​យកកូន​ទាំងពីរ ឲ្យ​ដល់​ព្រាហ្មណ៍។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637644713342808277
ទៅកាន់ទំព័រ៖