ព្រះត្រៃបិដក ភាគ ៧៧

កាល​ពួក​ជន​មក​ជួបជុំគ្នា ក្នុង​សំណាក់​នៃ​មាតា និង​បិតា ក្នុង​ព្រៃធំ ក៏​ខ្សឹកខ្សួល ដោយ​សេចក្តី​ករុណា ចរចា​សួរ​សុខ និង​ទុក្ខ​គ្នា។ កាល​មហាជន ចូល​ទៅ​រក​ជន​ទាំងពីរ ជា​អ្នក​ធ្ងន់​ដោយ​ហិរិ និង​ឱត្តប្បៈ កាលនោះ ប្រឹថពី​ដែល​មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​កម្រើក​ញាប់ញ័រ។ ម៉្យាងទៀត តថាគត​ចេញ​អំពី​ព្រៃធំ ជាមួយនឹង​ពួក​ញាតិ ចូល​ទៅកាន់​បុរី គួរ​ជាទី​សប្បាយ ឈ្មោះ​ជេតុត្តរ ដែល​ជា​នគរ​ដ៏​ឧត្តម ក្នុង​កាលនោះ មហា​រមេ​ឃក៏​បង្អុរ​ចុះ​នូវ​ភ្លៀង​ជា​វិការៈ​នៃ​កែវ ៧ ប្រការ ប្រឹថពី​ដែល​មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​កម្រើក។ ប្រឹថពី​មិន​មាន​ចេតនា​ទេ មិនដឹង​សុខ និង​ទុក្ខ​ទេ តែម​ហា​ប្រឹថពី​នោះ បាន​កម្រើក​ញាប់ញ័រ អស់​វារៈ ៧ ដង ព្រោះ​កម្លាំង​ទាន​របស់​តថាគត។

ចប់ វេស្សន្តរ​ចរិយា ទី៩។

ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637644713843901952
ទៅកាន់ទំព័រ៖