ព្រះត្រៃបិដក ភាគ ៧៧
ភូរិទត្តចរិយា ទី២
[១២] មានចរិយាដទៃទៀត កាលដែលតថាគត កើតជានាគឈ្មោះភូរិទត្ត មានឫទ្ធិច្រើន កាលនោះ តថាគតបានទៅកាន់តាវត្តិង្សទេវលោក ជាមួយនឹងមហារាជ ព្រះនាមវិរូបក្ខៈ។ តថាគតបានឃើញទេវតាទាំងឡាយ ដែលឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខយ៉ាងក្រៃលែង ក្នុងតាវត្តិង្សទេវលោកនោះ បានជាតថាគត សមាទាននូវសីល និងវត្ត ដើម្បីទៅកាន់ឋានសួគ៌នោះ។ តថាគតធ្វើនូវកិច្ចថែទាំសរីរៈ បរិភោគគ្រាន់តែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ អធិដ្ឋាននូវអង្គ ៤ ហើយដេកលើក្បាលដំបូក។ កិច្ចដែលបុគ្គលណា គួរធ្វើដោយសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកនូវសម្បុរថ្ងៃ ស្បែក ដែលតថាគតឲ្យហើយនោះចុះ។
អាលម្ពានព្រាហ្មណ៍ លុះនេសាទព្រាហ្មណ៍ ជាអកតញ្ញូ ប្រាប់កន្លែងហើយ ក៏ទៅចាប់យកតថាគតដាក់ក្នុងកំប្រោង ហើយប្រើតថាគតឲ្យលេងក្នុងស្រុក និគម ជនបទនោះៗ។
ID: 637644715655464376
ទៅកាន់ទំព័រ៖