ព្រះត្រៃបិដក ភាគ ៧៧

លះបង់​សំពត់​សាដក ដែល​ប្រកបដោយ​ទោស ៩ ប្រការ ក្នុង​អាស្រមបទ​នោះ ស្លៀកសំពត់​សម្បកឈើ ដែល​ប្រកបដោយ​គុណ ១២ ប្រការ​វិញ។ លះបង់​បណ្ណសាលា ដែល​ប្រកបដោយ​ទោស ៨ ប្រការ ចូល​ទៅកាន់​គល់ឈើ ដែល​ប្រកបដោយ​គុណ ១០ យ៉ាង។ លះបង់​ស្រូវ​ដែលគេ​ព្រោះ គេ​ដាំ ដោយ​មិន​សេសសល់ កាន់​យក​ផ្លែឈើ​ដែល​ជ្រុះ​ឯង បរិបូណ៌​ដោយ​គុណ​ច្រើនប្រការ។ តថាគត​ផ្គង​ព្យាយាម ក្នុង​អាស្រមបទ​នោះ (ញ៉ាំង​យប់ និង​ថ្ងៃ​ឲ្យ​កន្លងទៅ) ក្នុង​ទី​អង្គុយ ទី​ឈរ និង​ទី​ចង្ក្រម បាន​លុះ​អភិញ្ញា​ពលៈ ក្នុង​រវាង ៧ ថ្ងៃ។ កាល​តថាគត​សម្រេច​អភិញ្ញា​ហើយ ជា​អ្នក​មា​នវ​សី ក្នុង​សាសនា​នៃ​តាបស កាលនោះ ព្រះ​ជិនស្រី ព្រះនាម​ទីបង្ករ ជានា​យក​នៃ​លោក ទ្រង់​កើតឡើង។ កាល​ព្រះពុទ្ធ​ចាប់បដិសន្ធិ​ផង ប្រសូត​ផង កាល​ត្រាស់​ដឹងផង សម្តែង​ធម្មចក្រ​ផង តថាគត​ជា​អ្នក​ឆ្អែត​ស្កប់ស្កល់ ដោយ​សេចក្តី​ត្រេកអរ​ក្នុង​ឈាន ប៉ុន្តែ​មិនបាន​ឃើញ​នូវ​និមិត្ត​ទាំង ៤ ឡើយ។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637644648270577545
ទៅកាន់ទំព័រ៖