ព្រះត្រៃបិដក ភាគ ៧៧
កាលអាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោងក្តី ញាំញីតថាគតដោយដៃក្តី តថាគតមិនខឹងនឹងអាលម្ពានព្រាហ្មណ៍ ព្រោះតថាគតខ្លាចដាច់សីល។ ការបរិច្ចាគជីវិតនៃខ្លួនរបស់តថាគត ជាធម្មជាតិស្រាលជាងបាច់ស្មៅទៅទៀត។ ឯការប្រព្រឹត្តិកន្លងសីលនៃតថាគត ធ្ងន់ដូចជាការប្រែត្រឡប់ដែនដី។ តថាគតលះបង់ជីវិត នៃតថាគត អស់រយជាតិមិនមានចន្លោះ តថាគតមិនដែលទម្លាយសីល ព្រោះហេតុតែបានជាស្តេចចក្រពត្តិក្នុងទ្វីបទាំង ៤ ទេ។ ចំណែកខាងតថាគតរក្សាសីល (សូម្បីឃើញ) នូវអាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវសីលបារមី។
ចប់ ភូរិទត្តចរិយា ទី២។
ចម្បេយ្យចរិយា ទី៣
[១៣] ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចនាគ ឈ្មោះចម្បេយ្យ
(១) មានឫទ្ធិច្រើន កាលនោះ តថាគតជាអ្នកប្រកបដោយធម៌ ជាអ្នកឆ្អែតស្កប់ស្កល់ដោយសីល និងវ័ត។
(១) មានស្ទឹងមួយឈ្មោះចម្បា នៅត្រង់ចន្លោះដែនអង្គៈ និងដែនមគធៈ នៅខាងក្រោមស្ទឹងនោះ មានភពនាគមួយ ឈ្មោះចម្បា ស្តេចនាគដែលកើតក្នុងភពនោះ ឈ្មោះចម្បេយ្យ។ អដ្ឋកថា។
ID: 637644716381870705
ទៅកាន់ទំព័រ៖