ព្រះត្រៃបិដក ភាគ ៧៧

កាលនោះ ហ្ម​ពស់​ចាប់​តថាគត ដែល​ជា​អ្នក​ប្រព្រឹត្ត​ធម៌ រក្សា​ឧបោសថ យក​ទៅ​ឲ្យ​លេងល្បែង ទៀប​ទ្វារ​ក្រុង​នៃ​ស្តេច។ ហ្ម​ពស់​នោះ គិត​ឲ្យ​មាន​ពណ៌ខៀវ លឿង ក្រហម តថាគត​ធ្វើតាម​ចិត្ត​ហ្ម​ពស់ ឲ្យ​សម្រេច​ដូច​គំនិត​ដែល​គិត។ តថាគត​អាច​នឹង​ធ្វើ​ទីទួល​ឲ្យ​ជាទី​ទឹក ធ្វើ​ទី​ទឹក​ឲ្យ​ជាទី​ទួល បើ​តថាគត​ខឹង​ចំពោះ​ហ្ម​ពស់​នោះ តថាគត​ធ្វើឲ្យ​ខ្ទេច​ជា​ផេះ​មួយរំពេច។ បើ​តថាគត​បណ្តោយ​តាមអំណាចចិត្ត តថាគត​នឹង​សាបសូន្យ​ចាក​សីល ប្រយោជន៍​ដ៏​ឧត្តម គឺ​ភាពជា​ព្រះពុទ្ធ នឹង​មិន​សម្រេច​ដល់​តថាគត ដែល​សាបសូន្យ​ចាក​សីល​ឡើយ។ កាយ​នេះ ទោះ​បែកធ្លាយ​រោយរាយ​លើ​ផែនដី​នេះ ឲ្យ​ដូចជា​បុគ្គល​រោយ​នូវ​សំដីស្រូវ ក៏​តថាគត​មិន​ទម្លាយ​សីល​ឡើយ។

ចប់ ចម្បេយ្យ​ចរិយា ទី៣។

ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637644716614995649
ទៅកាន់ទំព័រ៖