ព្រះត្រៃបិដក ភាគ ៧៧
មហិសរាជចរិយា ទី៥
[១៥] មានចរិយាដទៃទៀត កាលតថាគតកើតជាក្របីព្រៃត្រាច់ទៅក្នុងព្រៃធំ មានកាយចម្រើន មានកម្លាំងច្រើន មានសរីរៈធំធាត់ បើគេឃើញហើយគួរតែខ្លាច។ ទីនៅនៃក្របីទាំងឡាយ មានក្នុងទីនោះ គឺញកភ្នំ ផ្លូវជិតភ្នំដែលបុគ្គលទៅបានដោយកម្រ គល់ឈើ និងបឹង សត្វនីមួយៗ កាលត្រាច់ទៅក្នុងទីនោះៗ តែងបានឃើញទីដ៏ល្អក្នុងព្រៃធំ ឯតថាគតក៏ចូលទៅកាន់ទីនោះ ឈរផង ដេកផង។ គ្រានោះ មានស្វាមួយក្នុងព្រៃធំនោះ ជាសត្វលាមកថោកទាប ឡេះឡោះ មកកាន់ទីនោះ នោម ជុះដាក់តថាគតត្រង់ក ថ្ងាស និងចិញ្ចើម។ ពានរនោះប្រទូស្តនឹងតថាគត អស់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ បួនថ្ងៃ តថាគតត្រូវពានរនោះ បៀតបៀនសព្វៗកាល។ ទេវតាឃើញតថាគត ដែលត្រូវស្វានោះបៀតបៀនហើយ ក៏ពោលពាក្យនេះនឹងតថាគតថា (ម្នាលក្របី) អ្នកចូរញ៉ាំងស្វាលាមកអាក្រក់នេះ ឲ្យវិនាសដោយស្នែង និងក្រចកទៅ។
ID: 637644717341714400
ទៅកាន់ទំព័រ៖