ព្រះត្រៃបិដក ភាគ ៧៧
បិតារបស់តថាគតនោះ លុះឮពាក្យរបស់យក្ខិនីបុត្តនោះហើយ ក៏ភ័យតក់ស្លុត ញ័ររន្ធត់ រឹងភ្លៅទាំងពីរ បិតានៃតថាគតនោះ ឈរនៅស្ងៀម មិនអាចនឹងរត់ចេញទៅបាន ព្រោះឃើញស្តេចបោរិសាទ។ ព្រះរាជាទ្រង់អង្វរថា សូមអ្នកយកសត្វម្រឹគនេះចុះ សូមលែងខ្ញុំ ខ្ញុំនឹងឲ្យទ្រព្យដល់ព្រាហ្មណ៍ រួចហើយនឹងត្រឡប់មកវិញ។ បិតាហៅតថាគតមកប្រាប់ថា ម្នាលកូន អ្នកចូរគ្រប់គ្រងរាជ្យ ចូរកុំប្រមាទបុរីនេះឡើយ ដែលអញបានត្រឡប់មកវិញនេះ ព្រោះតែអញបានប្តេជ្ញាជាមួយនឹងយក្សបោរិសាទ។ តថាគតថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយនិម្មិតខ្លួនកាន់ធ្នូ និងព្រះខ័ន ចេញអំពីនគរ ដើរចូលទៅរកបោរិសាទយក្ស។ (តថាគតគិតថា យក្សនោះ បើឃើញតថាគត) មានគ្រឿងសស្ត្រាវុធនៅក្នុងដៃ ក៏នឹងតក់ស្លុត កាលបើតថាគតធ្វើយក្សនោះឲ្យតក់ស្លុត សីលរបស់តថាគតនឹងបែកធ្លាយ ដោយការញ៉ាំងសេចក្តីតក់ស្លុតឲ្យកើតដល់យក្សនោះ។ (លុះគិតឃើញយ៉ាងនេះ) តថាគត មិនពោលពាក្យជាទីស្អប់ ទៅរកយក្សនោះទេ ព្រោះការខ្លាចដាច់សីលនៃតថាគត តថាគតមានមេត្តាចិត្ត ពោលតែពាក្យមានប្រយោជន៍ ហើយបានពោលនូវពាក្យនេះថា
ID: 637644719361245600
ទៅកាន់ទំព័រ៖