ព្រះត្រៃបិដក ភាគ ៧៧

តាបស​បាប​នោះ បាន​ទូល​ព្រះរាជា​នោះ តាមដែល​ខ្លួន​អាច​ឲ្យ​ព្រះរាជ​កុមារ​វិនាស ព្រះរាជា​ជា​ម្ចាស់ផែនដី ទ្រង់ព្រះ​សណ្តាប់​ពាក្យ​នេះ របស់​តាបស​នោះ​ហើយ ត្រាស់​បង្គាប់​ពួក​ពេជ្ឈឃាត​ថា អ្នក​ទាំងឡាយ (បើ​ឃើញ​កុមារ​ក្នុង​ទីណា) ចូរ​កាត់​ក្បាល​ចិញ្ច្រាំ ជា​បួន​កំណាត់ ហើយ​កប់​ក្នុង​ផ្លូវច្រក បង្ហាញ​ជន​ដទៃ​ឲ្យដឹង​ថា នោះ​ជាគ​តិ​ដែល​បៀតបៀន​ជដិល។ ពួក​ពេជ្ឈឃាត​ទាំងនោះ កាច​អាក្រក់ មិន​មាន​សេចក្តី​អាណិត ទៅ​ក្នុង​ទីនោះ ហើយ​ទាញ​តថាគត ដែល​អង្គុយ​លើ​ចង្កេះ​មាតា នាំ​យក​ទៅ។ តថាគត និយាយ​នឹង​ជន​ទាំងនោះ ដែល​កំពុង​ចងត​ថា​គត​ដោយ​ចំណង​ដ៏​មាំ​ថា រាជកិច្ច​មានដល់​ខ្ញុំ សូមអ្នក​ទាំងឡាយ នាំ​ខ្ញុំ​ទៅ​ជួបនឹង​ស្តេច​មួយរំពេច​សិន។ ពួក​ពេជ្ឈឃាត​ទាំងនោះ នាំ​តថាគត​ទៅ​ជួបនឹង​ស្តេច​ដែល​សេពគប់​នឹង​តាបស​លាមក លុះ​តថាគត​បាន​ជួប ក៏​ញ៉ាំង​ស្តេច​ឲ្យដឹង​ច្បាស់ នូវ​ការប្រព្រឹត្តិ​នៃ​តាបស​នោះ ព្រមទាំង​ញ៉ាំង​ស្តេច ឲ្យ​លុះ​ក្នុង​អំណាច​តថាគត។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637644721405308132
ទៅកាន់ទំព័រ៖