ព្រះត្រៃបិដក ភាគ ៧៧

កាលនោះ​ឯង តថាគត​បានឃើញ​សត្វលោក ដែល​ដល់​នូវ​អន្ធភាព ត្រូវ​ងងឹត គឺ​អវិជ្ជា​គ្រប​សង្កត់ ចិត្ត​របស់​តថាគត​ក៏​ខ្មូរ​រួញ​ចាក​ភព ដូចជា​ហត្ថាជានេយ្យ ដែលគេ​ចាក់​នឹង​ជន្លួញ​ដោយ​កម្លាំង។ កាលនោះ តថាគត​ឃើញ​បាប​ផ្សេងៗ ក៏​គិត​យ៉ាងនេះ​ថា កាលណា​ហ្ន៎ អញ​នឹង​បាន​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ព្រៃ។ គ្រានោះ ពួក​ញាតិ​អញ្ជើញ​តថាគត ដោយ​ភោគៈ គឺ​កាម​ទាំងឡាយ តថាគត​ប្រាប់​នូវ​ឆន្ទៈ (របស់​ខ្លួន) ដល់​ពួក​ញាតិ​ទាំងនោះ​ថា សូមអ្នក​ទាំងឡាយ កុំ​អញ្ជើញ​ខ្ញុំ​ដោយ​កាម​ទាំងនោះ​ឡើយ។ ប្អូនប្រុស​ណា​របស់​តថាគត ឈ្មោះ​នន្ទ​បណ្ឌិត ប្អូនប្រុស​នោះ ក៏​សិក្សា​តាម​តថាគត ពេញចិត្ត​នឹង​បព្វជ្ជា។ កាលនោះ តថាគត​ឈ្មោះ​សោ​ណៈ ប្អូន​នៃ​តថាគត​ឈ្មោះ​នន្ទៈ និង​មាតាបិតា​នៃ​តថាគត​ទាំងពីរ លះបង់​ភោគៈ​ទាំងឡាយ ហើយ​ចូល​ទៅកាន់​ព្រៃធំ ក្នុង​កាលនោះ។

ចប់ សោ​ណនន្ទ​បណ្ឌិត​ចរិយា ទី៥។

ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637644722772808249
ទៅកាន់ទំព័រ៖