ព្រះត្រៃបិដក ភាគ ៧៧

លំដាប់នោះ ពួក​អ្នកជនបទ​ទាំងអស់ មាន​សេនាបតី និង​បុរោហិត​ជា​ប្រធាន ពួក​ជន​ទាំងអស់​នោះ ស្រុះចិត្ត​គ្នា​ត្រេកអរ​ក្នុង​ការ​លះបង់​ចោល​តថាគត។ លុះ​តថាគត ស្តាប់​នូវ​សេចក្តី​យល់ឃើញ​របស់​ពួក​ជន​ទាំងនោះ ក៏​មានចិត្ត​ត្រេកអរ មានចិត្ត​សង្វេគ តបៈ​ដែល​តថាគត​ប្រព្រឹត្ត​ហើយ ដើម្បី​ជា​ប្រយោជន៍​ណា ប្រយោជន៍​នោះ​នឹង​សម្រេច​ដល់​តថាគត​មិនខាន។ ជន​ទាំងឡាយ មាន​មាតាបិតា​ជាដើម ផ្ងូត​ទឹកក្រអូប លាប​គ្រឿងក្រអូប ហើយ​ឲ្យ​ពាក់​រាជ​មកុដ អភិសេក​ដោយ​ស្វេត​ឆ័ត្រ ធ្វើ​ប្រទក្សិណ​បុរី ឲ្យ​តថាគត​គ្រងរាជ​អស់ ៧ ថ្ងៃ លុះ​មណ្ឌល​ព្រះអាទិត្យ​រះ​ឡើង សារថី​នាំ​តថាគត​ដោយ​រថ ចេញ​អំពី​នគរ ចូល​ទៅកាន់​ព្រៃ។ សារថី​បាន​ទុក​រថ​ក្នុង​ទី​ឱកាស​មួយ ចង​សេះ​ផុត​ពី​ដៃ​តថាគត ហើយ​ជីករណ្តៅ​ដើម្បី​កប់​តថាគត​ក្នុង​ផែនដី។ តថាគត គ្រាន់តែ​គំរាម​នូវ​អធិដ្ឋាន ដែល​ខ្លួន​អធិដ្ឋាន​ហើយ ដោយ​ហេ​តុ​ផ្សេងៗ តែ​មិន​ទម្លាយ​នូវ​អធិដ្ឋាន​នោះ​ទេ ព្រោះ​ហេតុ​នៃ​ពោធិញ្ញាណ។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637644723398276951
ទៅកាន់ទំព័រ៖