ព្រះត្រៃបិដក ភាគ ៧៧
តថាគតពិចារណាកម្លាំងធម៌ ហើយរឭកព្រះជិនស្រីក្នុងកាលមុន ធ្វើសច្ចកិរិយា ព្រោះអាស្រ័យកម្លាំងសច្ចធម៌ (នោះ) ថា ស្លាបទាំងឡាយរបស់ខ្ញុំមាន តែហើរមិនរួច ជើងទាំងឡាយរបស់ខ្ញុំមាន តែដើរមិនបាន មាតាបិតា (របស់ខ្ញុំចេញ) បាត់ទៅហើយ ម្នាលភ្លើងព្រៃ អ្នកចូរចៀសចេញទៅ។ ព្រោះសច្ចកិរិយា ដែលតថាគតបានធ្វើហើយ ភ្លើងដែលឆេះសន្ធោសន្ធៅ ក៏ចៀសចម្ងាយ ១៦ ករីសៈ (ហើយរលត់ក្នុងទីនោះ) ដូចជាគប់ភ្លើង ដែលបុគ្គលជ្រលក់ទៅក្នុងទឹក កុសលធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។
ចប់ វដ្តកបោតកចរិយា ទី៩។
មច្ឆរាជចរិយា ទី១០
[៣០] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចត្រីនៅក្នុងមហាស្រះ លុះដល់គិម្ហសម័យ ដែលមានកំដៅព្រះអាទិត្យយ៉ាងខ្លាំង ទឹកក្នុងស្រះក៏រីងហួតអស់។
ID: 637644725085936705
ទៅកាន់ទំព័រ៖