ព្រះត្រៃបិដក ភាគ ៧៧

លំដាប់នោះ ក្អែក ត្មាត ខ្លែងក្រហម ខ្លែង​ខ្មៅ និង​ខ្លែង​ធំ ចុះទៅ​ទំ (លើ​ភក់) ស៊ី​នូវ​ត្រី​ទាំងឡាយ ទាំងយប់​ទាំង​ថ្ងៃ។ តថាគត ព្រមទាំង​ពួក​ញាតិ ត្រូវ​ពួក​សត្វ មាន​ក្អែក​ជាដើម បៀតបៀន​ក្នុង​ទីនោះ​ហើយ ក៏​គិត​យ៉ាងនេះ​ថា ញាតិ​ទាំងឡាយ (របស់​អញ) នឹង​រួចចាក​ទុក្ខ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎។ តថាគត​គិត​នូវ​ធម៌ និង​អត្ថ ហើយ​បានឃើញ​សច្ចៈ កាល​ឃើញ​ហើយ ឋិតនៅ​ក្នុង​សច្ចៈ​នោះ ដោះ​ញាតិ​ឲ្យ​រួចចាក​សេចក្តី​វិនាស​ធំ​ទៅ​បាន។ តថាគត​រឭក​នូវ​ធម៌​របស់​សប្បុ​រស​ទំាង​ឡាយ ហើយ​ពិចារណា​នូវ​បរមត្ថ​សច្ចៈ ធ្វើ​នូវ​សច្ចកិរិយា ដែល​ជា​ធម្មជាតិ​ទៀងទាត់​ក្នុង​លោក​ថា តថា​គតរ​ព្ញ​ឭក​ឃើញ​នូវ​ខ្លួន ក្នុង​កាលណា តថាគត​បាន​ដល់​នូវ​ភាពជា​អ្នកដឹង​ក្តី ក្នុង​កាលណា ក្នុង​កាលនោះ តថាគត​មិនដែល​ក្លែង​បៀតបៀន សូម្បី​នូវ​សត្វ​ណាមួយ​ឡើយ។ ដោយ​ពាក្យសច្ចៈ​នេះ សូមឲ្យ​មេឃ​បង្អុរ​ភ្លៀង​ចុះ ម្នាល​មេឃ ចូរ​អ្នក​បង្អុរ​ភ្លៀង​ចុះ​មក ចូរ​អ្នក​ញ៉ាំង​កំណប់ទ្រព្យ​របស់​ក្អែក​ឲ្យ​វិនាស​អស់​ទៅ។
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637644725314061128
ទៅកាន់ទំព័រ៖