ព្រះត្រៃបិដក ភាគ ៧៧

ចូរ​អ្នក​ញ៉ាំង​ពួក​ក្អែក​ឲ្យ​សោយសោក ចូរ​អ្នក​ញ៉ាំង​ពួក​ត្រី​ឲ្យ​រួចចាក​សោក។ មេឃ​ក៏​បង្អុរ​ភ្លៀង​ចុះ​មក ដំណាល​នឹង​ពាក្យសច្ចៈ​ដ៏​ប្រសើរ ដែល​តថាគត​ធ្វើ​ហើយ។ តថាគត​ធ្វើ​នូវ​សច្ចៈ​ដ៏​ប្រសើរ មាន​សភាព​យ៉ាងនេះ ឲ្យ​ជា​ព្យាយាម​ដ៏​ឧត្តម ភ្លៀង​ក៏​ធ្លាក់ចុះ​មក បំពេញ​នូវ​ទីទួល ទី​ទាប មួយរំពេច។ តថាគត​អាស្រ័យ​កម្លាំង​តេជះ​នៃ​សច្ចៈ បាន​ញ៉ាំង​មហាមេឃ​ឲ្យ​បង្អុរ​ភ្លៀង គុណធម៌​ដទៃ ស្មើនឹង​សច្ចៈ​នៃ​តថាគត ពុំ​មាន​ឡើយ នេះ​ជាស​ច្ច​បារមី​របស់​តថាគត។

ចប់ មច្ឆ​រាជ​ចរិយា ទី១០។


កណ្ហ​ទី​បាយ​នចរិយា ទី១១


 [៣១] មាន​ចរិយា​ដទៃទៀត កាល​តថាគត​ជា​ឥសី ឈ្មោះ​កណ្ហ​ទី​បាយ​នៈ អផ្សុក​ហើយ នៅតែ​ប្រព្រឹត្ត​ព្រហ្មចរិយៈ អស់ ៥០ ឆ្នាំ​ប្លាយ។ អ្នកណាមួយ មិនដឹង​នូវ​សេចក្តី​អផ្សុក​ក្នុងចិត្ត​របស់​តថាគត​នុ៎ះ​ទេ ទាំង​តថាគត​សោត ក៏​មិន​ប្រាប់​នូវ​សេចក្តី​មិន​ត្រេកអរ និង​សេចក្តី​ត្រេកអរ​ក្នុងចិត្ត ដល់​អ្នកណាមួយ​ឡើយ។
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637644725629217506
ទៅកាន់ទំព័រ៖