ព្រះត្រៃបិដក ភាគ ៧៧

មហាឥសី​ឈ្មោះ​មណ្ឌព្យៈ អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ស្មើគ្នា ជា​សម្លាញ់​របស់​តថាគត ប្រកបដោយ​បុព្វកម្ម ហើយ​បាន​នូវ​ការ​ឡើង​កាន់​ដែក​ស្រួច។ តថាគត ថែ​ទាំ​មណ្ឌព្យ​តាបស​នោះ រហូត​បាន​ដល់​នូវ​ភាពជា​បុគ្គល​ជា​រោគ ហើយ​លាមក​កាន់​អាស្រម​នៃ​ខ្លួន របស់​តថាគត​វិញ។ ព្រាហ្មណ៍​ជា​សំឡាញ់ នាំ​ប្រពន្ធ និង​កូន​មក ជន​ទាំង ៣នាក់ ចួប​ជុំគ្នា ចូល​ទៅកាន់​ទី​ដែល​ភ្ញៀវ​មក​ហើយ។ តថាគត​អង្គុយ​ក្នុង​អាស្រម​របស់​ខ្លួន សំណេះសំណាល​ជាមួយនឹង​ជន​ទាំងនោះ ឯទារក​បោះ​កូនឃ្លី​លេង បាន​ញ៉ាំង​អាសិរពិស​ឲ្យ​ខឹង។ លំដាប់នោះ កុមារ​នោះ ស្វែងរក​ផ្លូវ​ដែល​កូនឃ្លី​នោះ​រមៀល ក៏​យកដៃ​ស្ទាប​ត្រូវ​ក្បាល​អាសិរពិស។ ឯពស់​ក៏​ខឹង​នឹង​ការ​ស្ទាប​ត្រូវ​នៃ​ទារក​នោះ អាស្រ័យ​កម្លាំង​នៃ​ពិស​កម្រើក ក៏​ចឹក​ទារក​ក្នុងខណៈនោះ ដោយ​សេចក្តី​ក្រោធ​យ៉ាង​ខ្លាំង។
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637644725875781511
ទៅកាន់ទំព័រ៖