ព្រះត្រៃបិដក ភាគ ៧៧

ទារក​ដែល​ត្រូវ​ពស់​ចឹក​ហើយ ក៏​ដួល​លើ​ផែនដី ដោយ​ពិស​ដ៏​ខ្លាំង​មួយរំពេច ព្រោះហេតុនោះ បាន​ជាត​ថា​គត មានទុក្ខ ទុក្ខ​នោះ​ផ្សាយ​មកដល់​តថាគត។ តថាគត​លួងលោម​ជន​ទាំងនោះ ដែល​ដល់​នូវ​សេចក្តី​ទុក្ខ មាន​សរ គឺ​សេចក្តី​សោក បាន​ធ្វើស​ច្ច​កិរិយា ដ៏​ថ្លៃថ្លា​ប្រសើរ ឧត្តម​ជា​ដម្បូង​ថា
តថាគត មានចិត្ត​ជ្រះថ្លា ត្រូវការ​ដោយ​បុណ្យ បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ អស់ ៧ ថ្ងៃ លំដាប់​តទៅ តថាគត​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ណា អស់ ៥០ ឆ្នាំ​ប្លាយ។ តថាគត​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នោះ ទាំង​អផ្សុក ដោយ​ពាក្យសច្ចៈ​នេះ សូម​សិរី​សួស្តី​កើតមាន (ដល់​យញ្ញ​ទត្ត​កុមារ) ពិស​ចូរ​សាបសូន្យ​ទៅ យញ្ញ​ទត្ត​កុមារ ចូរ​រស់​ឡើង។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637644726102811783
ទៅកាន់ទំព័រ៖