ព្រះត្រៃបិដក ភាគ ៧៧
យញ្ញទត្តមាណព ដែលញាប់ញ័រដោយកម្លាំងនៃពិស មិនដឹងខ្លួនសោះ ស្រាប់តែក្រោកឡើងរួច ទាំងជាបុគ្គលសះស្បើយរោគ ដំណាលនឹងពាក្យសច្ចៈ ដែលតថាគតធ្វើហើយ គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។
ចប់ កណ្ហទីបាយនចរិយា ទី១១។
សុតសោមចរិយា ទី១២
[៣២] មានចរិយាដទៃទៀត កាលដែលតថាគត ឈ្មោះសុតសោម ជាម្ចាស់ផែនដី ត្រូវស្តេចបោរិសាទចាប់ តថាគតក៏បាននឹកឃើញនូវពាក្យប្តេជ្ញា ដែលខ្លួនបានធ្វើចំពោះនន្ទព្រាហ្មណ៍។ ស្តេចបោរិសាទ ដោតក្ស័ត្រ ១០១ អង្គ ត្រង់បាតដៃ ហើយញ៉ាំងស្តេចទាំងនោះ ឲ្យស្វិតស្រពោន ហើយចូលទៅនាំយកតថាគត ក្នុងពេលសម្រេចយ័ញ្ញ។ ស្តេចបោរិសាទសួរតថាគតថា អ្នកឯងចង់រួចខ្លួន (អំពីដៃយើង) ឬទេ បើអ្នកអាចត្រឡប់មក (កាន់សំណាក់) យើងវិញ យើងនឹងព្រមធ្វើតាមសេចក្តីពេញចិត្តរបស់អ្នក។
ID: 637644726519217445
ទៅកាន់ទំព័រ៖