ព្រះត្រៃបិដក ភាគ ៧៧
កាលនោះ តថាគតទទួល (ពាក្យ) សេ្តចបោរិសាទនោះហើយ ចូលទៅកាន់បូរីជាទីរីករាយ ប្រគល់រាជ្យ (ដល់មាតាបិតា) នឹងបាច់និយាយថ្វី ដល់ការត្រឡប់មកនៃតថាគតវិញ។ តថាគតរឭកនូវធម៌របស់សប្បុរសទាំងឡាយ ដែលព្រះជិនស្រីទាំងឡាយ ធ្លាប់សេពក្នុងកាលមុន ឲ្យទ្រព្យដល់ព្រាហ្មណ៍ ហើយចូលទៅកាន់ស្តេចបោរិសាទ។ តថាគតមិនមានសេចក្តីសង្ស័យថា ស្តេចបោរិសាទនេះ នឹងសម្លាប់ ឬមិនសម្លាប់នូវអញ ក្នុងទីនោះឡើយ តថាគតរក្សាពាក្យសច្ចៈ ចូលទៅ (កាន់សំណាក់ស្តេចបោរិសាទ) ដើម្បីលះបង់នូវជីវិត គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។
ចប់ សុតសោមចរិយា ទី១២។
សុវណ្ណសាមចរិយា ទី១៣
[៣៣] កាលដែលតថាគត ជាតាបស ឈ្មោះសាមៈ នៅក្នុងអាស្រម ដែលព្រះឥន្រ្ទនិម្មិតឲ្យក្នុងព្រៃ តថាគតញ៉ាំងសីហៈ និងខ្លាធំទាំងឡាយក្នុងព្រៃ ឲ្យចូលមកជិតដោយមេត្តាបាន។
ID: 637644726829373631
ទៅកាន់ទំព័រ៖