ព្រះត្រៃបិដក ភាគ ៧៧
សត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្របី ក្តាន់ និងជ្រូកព្រៃ មកចោមរោមតថាគត ដែលនៅក្នុងព្រៃ។ សត្វណាមួយ មិនធ្វើតថាគតឲ្យតក់ស្លុតទេ ទាំងតថាគត ក៏មិនខ្លាចសត្វណាមួយឡើយ កាលណោះ កម្លាំងមេត្តាឧបត្ថម្ភតថាគត ឲ្យតថាគតនៅក្នុងព្រៃដោយសួស្តី។
ចប់ សុវណ្ណសាមចរិយា ទី១៣។
ឯករាជចរិយា ទី១៤
[៣៤] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេច ឈ្មោះឯករាជ បានអធិដ្ឋានសីលដ៏ក្រៃលែង ហើយគ្រប់គ្រងមហាប្រឹថពី ក្នុងកាសិករដ្ឋ។ តថាគត បានប្រព្រឹត្តកុសលកម្មបថ ១០ ឥតមានសេសសល់ សង្រ្គោះមហាជនដោយសង្គហវត្ថុទាំង ៤។ តថាគតមិនប្រមាទ ក្នុងលោកនេះ និងបរលោកយ៉ាងនេះ វេលានោះ ស្តេចក្នុងដែនកោសល ឈ្មោះទព្វសេន ចូលមកដណ្តើមរាជបុរីរបស់តថាគត។
ID: 637644727124842823
ទៅកាន់ទំព័រ៖