ព្រះត្រៃបិដក ភាគ ៧៧
ពួកក្មេងអ្នកស្រុកណា នាំយកសេចក្តីទុក្ខមកឲ្យតថាគត ពួកក្មេងអ្នកស្រុកណា ឲ្យសេចក្តីសុខដល់តថាគត តថាគតមានចិត្តស្មើ ចំពោះទារកទាំងអស់នោះ មិនអាណិត មិនក្រោធ។ តថាគត មានចិត្តជាកណ្តាល ក្នុងសុខ និងទុក្ខ ក្នុងយស និងអយស តថាគតមានចិត្តស្មើក្នុងលោកធម៌ទាំងពួង នេះជាឧបេក្ខាបារមីរបស់តថាគត។
ចប់ មហាលោមហំសចរិយា ទី១៥។
ឧទ្ទាននៃចរិយានោះ
យុធញ្ជយចរិយា ១ សោមនស្សចរិយា ១ អយោឃរចរិយា ១ ភឹសចរិយា ១ សោណនន្ទបណ្ឌិតចរិយា ១ មូគផក្ខចរិយា ១ កបិលរាជចរិយា ១ សច្ចសវ្ហយបណ្ឌិតចរិយា ១ វដ្តកបោតកចរិយា ១ មច្ឆរាជចរិយា ១ កណ្ហទីបាយនចរិយា ១ សុតសោមចរិយា ១ សុវណ្ណសាមចរិយា ១ ឯករាជចរិយា ១ លោមហំសចរិយា ១ ព្រះមហេសីសម្ពុទ្ធ ទ្រង់សម្តែងហើយដោយប្រការដូច្នេះ។
ID: 637644727781404964
ទៅកាន់ទំព័រ៖