ព្រះត្រៃបិដក ភាគ ៧៧

ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ទាំងឡាយ មិន​ចេះ​ឃ្លៀងឃ្លាត អាត្មាអញ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ សេចក្តី​ស្លាប់​របស់​សព្វ​សត្វ​ទៀងទាត់​ប្រាកដ​យ៉ាងណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ប្រសើរ​ទាំងឡាយ ទៀងទាត់​ប្រាកដ​ដូច្នោះ​ដែរ។ កាលដែល​រាត្រី​អស់​ទៅ ព្រះអាទិត្យ​ទៀង​តែង​រះ​ឡើង​យ៉ាងណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំងឡាយ ក៏​ទៀងទាត់​ប្រាកដ​យ៉ាងនោះ​ដែរ។ សីហៈ ដែល​ចេញ​អំពី​ដំណេក តែង​បន្លឺ​សំឡេង​យ៉ាងណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំងឡាយ ក៏​ទៀងទាត់​ប្រាកដ​យ៉ាងនោះ​ដែរ។ ការ​សម្រាល​គភ៌​នៃ​ស្រី​ដែល​មានគភ៌​ធ្ងន់ ជា​របស់​ទៀងទាត់​យ៉ាងណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំងឡាយ ក៏​ទៀងទាត់​ប្រាកដ​យ៉ាងនោះ​ដែរ។ បើ​ដូច្នោះ អាត្មាអញ នឹង​ជ្រើសរើស​រក​ពុទ្ធ​ការ​កធម៌​ទាំងឡាយ ពី​ខាងនេះ ពី​ខាង​នោះ គឺ​ខាងលើ ខាងក្រោម ទិស​ទាំង ១០ ដរាបដល់​ធម្មធាតុ។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637644652218233946
ទៅកាន់ទំព័រ៖