ព្រះត្រៃបិដក ភាគ ៧៧
កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញសច្ចបារមីទី ៧ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើសច្ចបារមីទី ៧ នេះឲ្យមាំមួន កុំមានពាក្យបែកជាពីរ ក្នុងសច្ចបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ធម្មតាផ្កាយព្រឹក ជាជញ្ជីងរបស់លោក ព្រមទាំងទេវលោក រមែងមិនឃ្លាតចាកវិថី ក្នុងរដូវភ្លៀង ឬហេមន្តរដូវឡើយយ៉ាងណា។ អ្នកកុំឃ្លាតចាកវិថី ក្នុងសច្ចៈទាំងឡាយ យ៉ាងនោះដែរ លុះដល់នូវសច្ចបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញអធិដ្ឋានបារមីទី ៨ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក
ID: 637644653491515121
ទៅកាន់ទំព័រ៖