ព្រះត្រៃបិដក ភាគ ៧៧

(ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើ​អធិដ្ឋាន​បារមី​ទី ៨ នេះ ឲ្យ​មាំមួន អ្នក​កុំ​ញាប់ញ័រ​ក្នុង​អធិដ្ឋាន​បារមី​នោះ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​មិនខាន​ឡើយ។ ភ្នំ​ថ្ម​ឥត​កម្រើក តាំងនៅ​ស៊ប់ មិន​រញ្ជួយ​ដោយ​ខ្យល់​ដ៏​ខ្លាំងក្លា រមែង​តាំងនៅ​ក្នុង​ទី​របស់​ខ្លួន​ដដែល​យ៉ាងណា អ្នក​ចូរ​កុំ​កម្រើក ក្នុង​អធិដ្ឋាន​បារមី​សព្វកាល យ៉ាងនោះ​ដែរ លុះដល់​នូវ​អធិដ្ឋាន​បារមី​ហើយ នឹង​បានសម្រេច​សម្ពោធិញ្ញាណ​មិនខាន​ឡើយ។ ពុទ្ធធម៌​ទាំងឡាយ មិនមែន​មានត្រឹមតែ​ប៉ុណ្ណេះ​ទេ អាត្មាអញ​នឹង​ជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែល​ជា​ធម៌​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើស​រក ក៏​ឃើញ​មេត្តា​បារមី​ទី ៩ ដែល​ពោធិសត្វ​ទាំងឡាយ​អំពី​បូរាណ ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក (ហើយ​ទូន្មាន​ខ្លួនឯង​ថា ម្នាល​សុមេធបណ្ឌិត) អ្នក​ចូរ​សមាទាន ធ្វើមេ​ត្តា​បារមី​ទី ៩ នេះ ឲ្យ​មាំមួន អ្នក​ចូរ​កុំ​ឲ្យ​មាន​បុគ្គល​ដទៃ​ស្មើដោយ​មេត្តា បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637644653734796415
ទៅកាន់ទំព័រ៖