ព្រះត្រៃបិដក ភាគ ៧៧

ព្រះអង្គ​ស្តេច​ទៅកាន់​ក្រុង​កបិលវត្ថុ ដោយ​ព្រះ​ដំណើរ​តាមលំដាប់ ទ្រង់​ធ្វើ​បាដិហារិយ៍​ត្រង់​ឆ្នេរ​ស្ទឹង​រោហិណី។ ព្រះមានព្រះភាគ ជាស​ក្យៈ​ដ៏​ប្រសើរ ទ្រង់​គង់​ត្រង់​កណ្តាល​នៃ​បល្ល័ង្ក​នោះ សម្តែង​មហា​វេស្សន្តរ​ជាតក ថ្វាយព្រះ​វរបិតា ពួក​សត្វ ៨ ម៉ឺន ៤ ពាន់​រូប ក៏បាន​ត្រាស់​ដឹង​នូវ​ធម៌។
ពួក​មនុស្ស ព្រមទាំង​ទេវតា​នុ៎ះ មិនបាន​ដឹង​ដូច្នេះ​ថា ព្រះពុទ្ធអង្គ​នោះ ទ្រង់​ឧត្តម​ជាង​នរជន​ដូចម្តេច ឥទ្ធិពល និង​បញ្ញា​ពល តើ​ដូចម្តេច ពុទ្ធ​ពល​ របស់​ព្រះ​សាស្តា ជា​ប្រយោជន៍​ដល់​សត្វលោក​ ដូចម្តេច។ ពួក​មនុស្ស ព្រមទាំង​ទេវតា​នុ៎ះ មិន​ បានដឹង​ដូច្នេះ​ថា ព្រះពុទ្ធអង្គ​នេះ ទ្រង់​ឧត្តម​ជាង​នរជន​បែបនេះ ឥទ្ធិពល និង​បញ្ញា​ពល​បែប​ នេះ ពុទ្ធ​ពល​របស់​ព្រះ​សាស្តា ជា​ប្រយោជន៍​ សត្វលោក​បែបនេះ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637644642549015071
ទៅកាន់ទំព័រ៖