ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​មហាមុនី ទ្រង់​ទូន្មាន​ពួក​ជន​ដោយ​ន័យ​ជា​គ្រឿង​ប្រកប​នោះ ព្រោះហេតុនោះ បាន​ជា​សាសនា​នៃ​ព្រះ​លោកនាថ ជា​គុណជាត​ដ៏​ធំ​ទូលាយ។ ព្រះពុទ្ធ ព្រះនាម​ទីបង្ករ មាន​ព្រះ​ហនុ​កា (ដូច​ព្រះចន្ទ្រ​ក្នុង​ថ្ងៃ ១២ កើត) មាន​ដងខ្លួន​មូលក្លំ​ដូច​គោ​ឧសភៈ ទ្រង់​ចម្លង​ពួក​ជន​ច្រើន ឲ្យ​រួចចាក​ទុគ្គតិ។ ព្រះ​មហាមុនី ទ្រង់​ឃើញ​ពួក​ជន​ដែល​គួរ​ត្រាស់​ដឹង ឋិតនៅ​ក្នុង​ទីមួយ​សែន​យោជន៍ ទ្រង់​ចូល​ទៅ​ជិត​ហើយ​ញ៉ាំង​ពួក​ជន​នោះ ឲ្យ​ត្រាស់​ដឹង​ក្នុងខណៈនោះ។ ក្នុង​ការ​ត្រាស់​ដឹង​ទី ១ ព្រះពុទ្ធ​ទ្រង់​ញ៉ាំង​ពួក​ទេវតា ១០០ កោដិ ឲ្យ​ត្រាស់​ដឹង ក្នុង​ការ​ត្រាស់​ដឹង​ទី ២ ព្រះ​លោកនាថ ទ្រង់​ញ៉ាំង​ពួក​ទេវតា និង​មនុស្ស ៩០ កោដិ ឲ្យ​ត្រាស់​ដឹង។ កាលណា​ព្រះពុទ្ធ​ទ្រង់​សម្តែង​ធម៌​ក្នុង​ភព​នៃ​ទេវតា កាលនោះ ពួក​ទេវតា ៩០ ពាន់​កោដិ (បាន​ត្រាស់​ដឹង) នេះ​ជា​ការ​ត្រាស់​ដឹង​ទី ៣។ ព្រះ​សាស្តា​ទីបង្ករ មាន​សាវក​សន្និបាត (ការ​ជួបជុំ​សាវ័ក) ៣ លើក គឺ​សន្និបាត​លើក​ទី ១ មាន​ភិក្ខុសង្ឃ១ សែន​កោដិ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637644655238233836
ទៅកាន់ទំព័រ៖