ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​សុ​មង្គ​លៈ និង​ព្រះ​តិស្សៈ ជា​អគ្គសាវ័ក ព្រះ​សាគ​តៈ ជា​ឧបដ្ឋាក​របស់​ព្រះ​សាស្តា​ទីបង្ករ។ នា​ងន​ន្ទា និង​សុនន្ទា ជា​អគ្គសាវិកា ពោធិព្រឹក្ស​របស់​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា​ដើម​លៀប។ ឧបាសក​ឈ្មោះ​តបុស្សៈ និង​ភល្លិ​កៈ ជា​ឧបដ្ឋាក​ដ៏​ប្រសើរ នាង​សិរិ​មា និង​នាង​សោ​ណា ជា​ឧបដ្ឋាយិកា​របស់​ព្រះ​សាស្តា​ទីបង្ករ។ ព្រះ​មហាមុនី​ទីបង្ករ មាន​កម្ពស់ ៨០ ហត្ថ ល្អ​ដូច​ឈើ​ប្រចាំ​ទ្វីប ឬដូច​ដើម​សាល​រាជព្រឹក្ស មាន​ផ្ការីក​ស្គុះស្គាយ។ រស្មី​របស់​ព្រះអង្គ ផ្សាយ​ទៅ​ចម្ងាយ ១០ យោជន៍​ជុំវិញ ព្រះមហេសី​នោះ មាន​ព្រះជន្ម ១ សែន​ឆ្នាំ កាល​ព្រះអង្គ​គង់​ធរមាន​នៅឡើយ ទ្រង់​ញ៉ាំង​ព្រះ​សទ្ធម្ម​ឲ្យ​រុងរឿង ចម្លង​មហាជន ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យ​ឆ្លង​ចាក​សង្សារវដ្ត។ ព្រះ​ទីបង្ករ​នោះ ព្រមទាំង​សាវ័ក និព្វាន​ទៅ ដូច​គំនរ​ភ្លើង​ដែល​រុងរឿង​រលត់​ទៅ​ដូច្នោះ ឫទ្ធិ​នោះ​ក្តី យស​នោះ​ក្តី ទាំង​ចក្ក​រតនៈ​ឰដ៏​ព្រះ​បាទា​នោះ​ក្តី ក៏​រលត់​ទៅ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637644655829796279
ទៅកាន់ទំព័រ៖