ព្រះត្រៃបិដក ភាគ ៧៧
សម្បត្តិទាំងអស់ ក៏អន្តរធានទៅ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សូន្យទទេ ព្រះជិនស្រីជាសាស្តា ព្រះនាមទីបង្ករ ទ្រង់បរិនិព្វានក្នុងវត្តនន្ទៈ។ ព្រះស្តូបរបស់ព្រះជិនស្រីនោះ កម្ពស់ ៣៦ យោជន៍ (គេសាងទុក) ក្នុងវត្តនន្ទៈនោះឯង។ គ្រានោះ (ពួកជនកសាង) ព្រះស្តូបកម្ពស់ ៣ យោជន៍ ទៀបគល់ពោធិព្រឹក្ស (សម្រាប់បញ្ចុះ) បាត្រ និងចីវរ គ្រឿងបរិក្ខារ និងគ្រឿងប្រើប្រាស់របស់ព្រះសាស្តា។
ចប់ ទីបង្ករពុទ្ធវង្ស ទី១។
កោណ្ឌញ្ញពុទ្ធវង្ស ទី២
[៣] សម័យខាងក្រោយ អំពីព្រះសម្ពុទ្ធទីបង្ករមក ព្រះលោកនាយក ព្រះនាមកោណ្ឌញ្ញៈ ទ្រង់មានតេជះរកទីបំផុតគ្មាន មានយសរាប់មិនបាន មានគុណប្រមាណមិនបាន មិនងាយបុគ្គលគ្របសង្កត់បាន។ ព្រះអង្គមានការអត់ធន់ ប្រៀបដោយធរណី មានសីលប្រៀបដោយសាគរ មានសមាធិប្រៀបដោយភ្នំសុមេរុ មានញាណប្រៀបដោយអាកាស។
ID: 637644656119640007
ទៅកាន់ទំព័រ៖