ព្រះត្រៃបិដក ភាគ ៧៧

(ព្រះ​សាស្តា ទ្រង់​ជ្រាប​អធ្យាស្រ័យ​នៃ​មនុស្ស និង​ទេវតា​ទាំងនោះ​ដូច្នោះ​ហើយ) ទើប​ទ្រង់ព្រះ​ចិន្តា​ថា បើ​ដូច្នោះ តថាគត​នឹង​សម្តែង​នូវ​ពុទ្ធ​ពល​ដ៏​ប្រសើរ និម្មិត​ទី​ចង្ក្រម ប្រដាប់ដោយ​កែវ​ឰដ៏​អាកាស។
ទេវតា​ទាំងឡាយ​ណា គឺ​ភុម្មទេវតា​ក្តី មហា​រាជិ​កទេវតា​ក្តី តាវត្តឹង្ស​ទេវតា​ក្តី យាមទេវតា​ក្តី តុសិត​ទេវតា​ក្តី និម្មានរតី​ទេវតា​ក្តី បរនិម្មិតវសវត្តី​ទេវតា​ក្តី ព្រហ្ម​ទាំងឡាយ​ណា​ក្តី ពួក​ទេវតា និង​ព្រហ្ម​ទាំងនោះ រីករាយ​ហើយ បាន​ធ្វើ​នូវ​សំឡេង​ឲ្យ​ឮកងរំពង​ខ្ទរខ្ទារ។ ផែនដី ព្រមទាំង​ទេវលោក ក៏​ភ្លឺ​ព្រោងព្រាត ទាំង​ពួក​សត្វ​នរក នៅក្នុង​លោកន្តរ​ដ៏​ច្រើន ក៏​ឥតមាន​អ្វី​បិទ​បំាង ទាំង​ងងឹត​ដ៏​ខ្លាំងក្លា​ទៀតសោត ក៏​ខ្ចាត់ខ្ចាយ​ចេញ​ក្នុង​កាលនោះ គេ​អាច​មើលឃើញ​នូវ​បាដិហារ្យ​ជា​អស្ចារ្យ​បាន។ ពន្លឺ​ដ៏​ធំ​ទូលាយ​លើសលុប កើតឡើង​ដល់​ពួក​ទេវតា គន្ធព្វ មនុស្ស និង​អារក្ស។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637644642791515058
ទៅកាន់ទំព័រ៖