ព្រះត្រៃបិដក ភាគ ៧៧

តថាគត​បាន​និមន្ត​ព្រះ​ខីណាស្រព ១ សែន​កោដិ ដែល​ប្រាសចាក​មន្ទិល ស្វែងរក​គុណ​ដ៏​ធំ ព្រមទាំង​ព្រះសម្ពុទ្ធ​ជាទី​ពឹង​ដ៏​ប្រសើរ របស់​សត្វលោក ឲ្យ​ឆាន់​ស្កប់ស្កល់ ដោយ​ម្ហូបចំណី​ដ៏​ថ្លៃថ្លា។ ព្រះសម្ពុទ្ធ ជា​លោកនាយក ព្រះនាម​កោណ្ឌញ្ញៈ​អង្គ​នោះ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​កប្ប​មាន​ប្រមាណ​មិនបាន អំពី​កប្ប​នេះ បុរស​នេះ នឹង​បាន​ជា​ព្រះពុទ្ធ​ក្នុង​លោក។ សត្វ (នេះ) នឹង​ចេញ​អំពី​ក្រុង​កបិលពស្តុ ជាទី​រីករាយ ហើយ​តាំង​សេចក្តី​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ (នេះ) នឹង​អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ ហើយនឹង​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ នឹង​ទ្រង់​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ចូល​ទៅ​ឯគល់​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ ដែលគេ​ចាត់ចែង​ហើយ។ តអំពី​នោះ​មក សត្វ (នេះ) មានយស​ច្រើន ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​ត្រាស់​ដឹង​ទៀប​គល់​អស្សត្ថ​ព្រឹក្ស (ដើមពោធិ)។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637644656592608910
ទៅកាន់ទំព័រ៖