ព្រះត្រៃបិដក ភាគ ៧៧
ភិក្ខុនីឈ្មោះតិស្សា ១ ឧបតិស្សា ១ ជាអគ្គសាវិកា សាលកល្យាណិព្រឹក្ស ជាពោធិរបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ឧបាសកឈ្មោះសោណៈ ១ ឧបសោណៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សិរិមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនីអង្គនោះ មានកម្ពស់ ៨៨ ហត្ថ ទ្រង់ល្អល្អះដូចព្រះចន្ទ្រ ពុំនោះសោត ដូចព្រះអាទិត្យក្នុងវេលាថ្ងៃត្រង់។ ព្រះអង្គមានព្រះជន្មាយុ ១ សែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាកវាលវដ្តសង្សារ)។ ផែនដីដ៏វិចិត្រដោយព្រះខីណាស្រពទាំងឡាយ ដែលអស់មន្ទិល ព្រះសម្ពុទ្ធអង្គនោះ ទ្រង់រុងរឿងដូចមេឃ ដែលល្អដោយពួកផ្កាយ។ ព្រះនាគត្ថេរទាំងអម្បាលនោះ មានគុណប្រមាណមិនបាន មានសន្តានមិនកម្រើក បុគ្គលចូលទៅរកបានដោយកម្រ សម្តែងនូវឫទ្ធិ ដូចការធ្លាក់ចុះនៃផ្លេកបន្ទោរ ព្រះអរហន្តដ៏មានយសធំទាំងនោះ និព្វានហើយ។
ID: 637644657538724272
ទៅកាន់ទំព័រ៖