ព្រះត្រៃបិដក ភាគ ៧៧

ចំណែក​ឫទ្ធិ​របស់​ព្រះ​ជិនស្រី​នោះ ជា​គុណ​ឥត​ថ្លឹងថ្លែង​បាន សមាធិ​មាន​ញាណ​អប់រំ​ហើយ របស់​ទាំងអស់​វិនាស​សូន្យ​ទៅ សង្ខារ​ទាំងពួង ជា​របស់​ទទេ​ពិត។ ព្រះ​កោ​ណ្ឌញ្ញ​សម្ពុទ្ធ ព្រះអង្គ​ទ្រទ្រង់​សិរី ទ្រង់​បរិនិព្វាន​ក្នុង​នន្ទា​រាម ពួក​មហាជន​បាន​បញ្ចុះ (ព្រះ​អដ្ឋិ) របស់​ព្រះអង្គ​នោះ ក្នុង​ចេតិយ មាន​កម្ពស់ ៧ យោជន៍ ក្នុង​នន្ទា​រាម​នោះ​ឯង។

ចប់ កោ​ណ្ឌញ្ញ​ពុទ្ធវង្ស ទី២។


មង្គល​ពុទ្ធវង្ស ទី ៣


 [៤] កាល​ខាងក្រោយ អំពី​ព្រះសម្ពុទ្ធ​កោណ្ឌញ្ញៈ​មក ព្រះ​លោកនាយក ព្រះនាម​មង្គ​លៈ ទ្រង់​កម្ចាត់បង់​ងងឹត​ក្នុង​លោក ព្រះអង្គ​ទ្រទ្រង់នូវ​គប់ភ្លើង គឺ​ព្រះធម៌។ ពន្លឺ​របស់​ព្រះអង្គ​ឥត​ថ្លឹង​បាន ជា​ពន្លឺ​លើសលប់​ជាង​ព្រះ​ជិនស្រី​ដទៃ គ្រប​សង្កត់​ពន្លឺ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ រុងរឿង​អស់​មួយ​ហ្មឺន​លោកធាតុ។ ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​ប្រកាស​សច្ចៈ ៤ ដ៏​ប្រសើរ ពួក​សត្វ​នោះៗ បាន​ផឹក​រស​សច្ចៈ ហើយ​កម្ចាត់​ងងឹត​ធំ គឺ​មោហៈ។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637644657834818695
ទៅកាន់ទំព័រ៖