ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធអង្គនោះ បានដល់នូវពោធិញ្ញាណ ជាគុណឥតថ្លឹងបាន កាលសម្តែងធម៌ជាដំបូង ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផលលើកទី ១។ ព្រះសម្ពុទ្ធ ទ្រង់សម្តែងធម៌ក្នុងសុរិន្ទទេវភព កាលនោះ ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ២។ កាលព្រះបាទសុនន្ទចក្រពត្តិ ទ្រង់ចូលទៅគាល់ព្រះសម្ពុទ្ធ កាលនោះ ព្រះសម្ពុទ្ធទ្រង់វាយស្គរ គឺព្រះធម៌ដ៏ប្រសើរខ្ពង់ខ្ពស់។ កាលនោះ ពួកជនដែលតាមហែព្រះបាទសុនន្ទៈ មានចំនួន ៩០ កោដិ ជនទាំងអស់នោះ បានជាឯហិភិក្ខុឥតសេសសល់ (លើកទី ៣) ព្រះមង្គលសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើក ទី ១ មានព្រះខីណាស្រព ១ កោដិ សន្និបាតលើកទី ២ មានព្រះខីណាស្រព ១ សែនកោដិ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៩០ កោដិ។
ID: 637644658045286796
ទៅកាន់ទំព័រ៖