ព្រះត្រៃបិដក ភាគ ៧៧
ព្រះសាស្តា ព្រះអង្គឧត្តមជាងសត្វ មិនមានអ្នកណាមួយប្រសើរលើស តែងដឹកនាំសត្វដែលទេវតា និងមនុស្សតែងបូជា មានអានុភាពច្រើន មានបុញ្ញលក្ខណៈច្រើន ទ្រង់សម្តែងបាដិហារិយ៍ជាអស្ចារ្យ ផ្សាយទៅក្នុងលោកទាំងពីរ គឺលោកនេះ និងលោកដទៃផង ក្នុងទិសខាងក្រោម ទិសខាងលើ និងទិសទទឹងផង។
ព្រះជិនស្រី ជាសាស្តាចារ្យ ទ្រង់ហោះទៅឰដ៏ផ្ទៃអាកាស ទ្រង់និម្មិតភ្នំសិនេរុជាទីរីករាយ ឲ្យជាទីចង្ក្រមក្នុងទីប្រជុំនោះ។ ទេវតាទាំងមួយម៉ឺនលោកធាតុនោះ ក៏បានក្រាបថ្វាយបង្គំព្រះតថាគត ក្នុងសំណាក់នៃព្រះជិនស្រី ហើយធ្វើពុទ្ធបូជា។
គ្រានោះ ព្រះពុទ្ធមានចក្ខុអង្គនោះ ទ្រង់ឧត្តមជាងនរៈ ដែលទេវតាដ៏ប្រសើរអារាធនាហើយ ក៏ទ្រង់ពិចារណានូវអត្ថ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចដោយល្អហើយ។
ID: 637644643158077566
ទៅកាន់ទំព័រ៖