ព្រះត្រៃបិដក ភាគ ៧៧
យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បានអធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមី ១០។ ក្នុងកាលនោះ តថាគតចម្រើនបីតិ ថ្វាយផ្ទះរបស់តថាគត ចំពោះព្រះពុទ្ធ ហើយបួសក្នុងសំណាក់ព្រះអង្គ ដើម្បីសម្រេចពោធិញ្ញាណដ៏ប្រសើរ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រីឲ្យល្អរុងរឿង។ តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ ចម្រើនព្រហ្មវិហារ បានសម្រេចអភិញ្ញាបារមី ហើយក៏បានទៅកើតក្នុងព្រហ្មលោក។ ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណធំ មាននគរឈ្មោះឧត្តរៈ មហាក្សត្រ ព្រះនាមឧត្តរៈ ជាព្រះបិតា ព្រះមាតា ព្រះនាមឧត្តរា។
ID: 637644658998724567
ទៅកាន់ទំព័រ៖