ព្រះត្រៃបិដក ភាគ ៧៧

ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​នៅ​គ្រប់គ្រង​រាជដំណាក់ អស់ ៩ ពាន់​ឆ្នាំ មាន​ប្រាសាទ ៣ ដ៏​ល្អ​ឧត្តម គឺ​យស​វប្រា​សាទ ១ សុ​ចិ​មប្រាសាទ ១ សិរិ​មប្រាសាទ ១។ មាន​ពួក​នារី ៣ ម៉ឺន​នាក់ មានខ្លួន​ប្រដាប់​សមរម្យ នារី​ជា​ភរិយា ឈ្មោះ​យស​វតី មាន​ព្រះរាជបុត្រ ឈ្មោះ​សី​វលៈ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​និមិត្ត ៤ ហើយ​ទ្រង់​ចេញទៅ ដោយ​យាន​សេះ តាំង​សេចក្តី​ព្យាយាម​អស់ ៨ ខែ​ឥត​ខ្វះ។ ព្រះ​លោកនាយក ព្រះនាម​មង្គ​លៈ មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ ទ្រង់​មាន​ចក្រ​ប្រព្រឹត្តទៅ មាន​ព្យាយាម ទ្រង់​ប្រសើរ​ជាង​សត្វទ្វេបាទ ត្រូវ​មហាព្រហ្ម​អារាធនា​ហើយ ទើប​ស្តេច​ត្រាច់​ទៅ គឺ​សម្តែង​ធម៌។ ព្រះ​ថេរៈ​ឈ្មោះ​សុ​ទេវៈ ១ ធម្ម​សេ​នៈ ១ ជា​អគ្គសាវ័ក ព្រះ​ថេ​រៈ​ឈ្មោះ​បលិ​តៈ ជា​ឧបដ្ឋាក​របស់​ព្រះ​មង្គល​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ព្រះ​ថេរី​ឈ្មោះ​សី​វលា ១ អសោកា ១ ជា​អគ្គសាវិកា ដើមឈើ​ត្រាស់​ដឹង​របស់​ព្រះមានព្រះភាគ​អង្គ​នោះ ហៅថា​នាគ​ព្រឹក្ស (ដើម​ខ្ទឹង)។ ឧបាសក​ឈ្មោះ​នន្ទៈ ១ វិ​សា​ខៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​អនុ​ឡា ១ សុមនា ១ ជា​អគ្គ​ឧបដ្ឋាយិកា។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637644659213411745
ទៅកាន់ទំព័រ៖