ព្រះត្រៃបិដក ភាគ ៧៧
សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ ស្តេចចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដែលគេចាត់ចែងដ៏ប្រសើរ។ លំដាប់តពីនោះមក ព្រះសម្ពុទ្ធមានយសច្រើនអង្គនោះ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯនាគរាជនេះ នឹងបានត្រាស់ជាព្រះសម្ពុទ្ធ ព្រះនាមគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។
ID: 637644660458099273
ទៅកាន់ទំព័រ៖