ព្រះត្រៃបិដក ភាគ ៧៧

ព្រះសម្ពុទ្ធ​ទ្រង់​ចម្លង​ពួក​សត្វ​ដែល​គួរ​ចម្លង ទ្រង់​បាន​ដាស់តឿន​ពួក​សត្វ​ដែល​គួរ​ដាស់តឿន ហើយ​ទ្រង់​បរិនិព្វាន ដូច​ព្រះចន្ទ្រ​អស្តង្គត។ ភិក្ខុ​ទាំងឡាយ​នោះ ជា​ព្រះ​ខីណាស្រព​ក្តី ព្រះសម្ពុទ្ធ​អង្គ​នោះ​ក្តី ទ្រង់​មិន​មាន​បុគ្គល​ណា​ស្មើ ទ្រង់​បញ្ចេញរស្មី​ឥត​ថ្លឹងថ្លែង​បាន ព្រះ​ខីណាស្រព​មានយស​ច្រើន​ទាំងនោះ និព្វាន​ហើយ។ ព្រះ​ញាណ​នោះ ជា​គុណ​ឥតមាន​អ្វី​ថ្លឹង​បាន​ផង រតនៈ​ទាំងនោះ ឥតមាន​អ្វី​ថ្លឹង​បាន​ផង របស់​ទាំងអស់​នេះ វិនាស​សូន្យ​ទៅ សង្ខារ​ទាំងពួង ជា​របស់​ទទេ​ពិត។ ព្រះ​សុ​មន​សម្ពុទ្ធ​ទ្រទ្រង់​យស ទ្រង់​បរិនិព្វាន​ក្នុង​អង្គា​រាម ព្រះ​ស្តូប​របស់​ព្រះ​ជិនស្រី​អង្គ​នោះ មាន​កម្ពស់ ៤ យោជន៍ ប្រតិស្ឋាន​នៅក្នុង​អារាម​នោះ។

ចប់ សុ​មន​ពុទ្ធវង្ស ទី៤។

ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637644661323115338
ទៅកាន់ទំព័រ៖