ព្រះត្រៃបិដក ភាគ ៧៧
ព្រះរេវតសម្ពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ មានទីក្រុងឈ្មោះសុធញ្ញកៈ មានព្រះមហាក្សត្រ ព្រះនាមវិបុលៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមវិបុលា។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ ដែលកើតដោយបុញ្ញកម្ម មាន ៣ គឺសុទស្សនប្រាសាទ ១ រតនគ្ឃិប្រាសាទ ១ អាវេឡប្រាសាទ ១ ដែលគេស្អិតស្អាងហើយ។ ពួកនារី ៣៣ សែននាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមសុទស្សនា មានព្រះរាជបុត្រ ព្រះនាមវរុណៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់ចេញបព្វជ្ជាដោយរថយាន ហើយតាំងសេចក្តីព្យាយាម អស់ ៧ ខែឥតខ្វះ។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមរេវតៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ទ្រង់មានព្យាយាមច្រើន ទ្រង់ឈ្នះមារ ត្រូវមហាព្រហ្មអារាធនាហើយ ទ្រង់គង់នៅក្នុងវរុណារាម។
ID: 637644662642787053
ទៅកាន់ទំព័រ៖