ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​ថេរៈ ឈ្មោះ​វរុណៈ ១ ព្រហ្ម​ទេវៈ ១ ជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​សម្ភវៈ ជា​ឧបដ្ឋាក​របស់​ព្រះ​រេ​វត​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ព្រះ​ថេរី​ឈ្មោះ​ភទ្ទា ១ សុ​ភទ្ទា ១ ជា​អគ្គសាវិកា ឯព្រះសម្ពុទ្ធ ឥតមាន​បុគ្គល​ស្មើ​អង្គ​នោះ ទ្រង់​បាន​ត្រាស់​ដឹង ទៀប​ដើម​ខ្ទឹង។ ឧបាសក​ឈ្មោះ​វរុណៈ ១ សរ​ភៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​បា​លា ១ ឧប​បា​លា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​មាន​កំពស់​ព្រះអង្គ ៨០ ហត្ថ ទ្រង់​ញ៉ាំង​ទិស​ទាំងពួង ឲ្យ​ភ្លឺរុងរឿង ដូច​ទង់ជ័យ​របស់​ព្រះឥន្ទ្រ​ដ៏​ខ្ពង់ខ្ពស់។ កម្រង​រស្មី​ដ៏​ប្រសើរ កើត​ក្នុង​សរីរៈ​នៃ​ព្រះអង្គ ផ្សាយ​ចេញ​មួយ​យោជន៍​ជុំវិញ ទាំងថ្ងៃទាំងយប់។ ព្រះសម្ពុទ្ធ​អង្គ​នោះ មាន​ព្រះជន្មាយុ ៦ ហ្មឺន​ឆ្នាំ ជា​កំណត់ ទ្រង់​ឋិតនៅ​អស់​កាល​ដរាប​នោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យ​ឆ្លង (ចាក​វដ្តសង្សារ)។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637644662836536692
ទៅកាន់ទំព័រ៖