ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធ ទ្រង់សម្តែងកម្លាំងនៃព្រះពុទ្ធ ហើយទ្រង់ប្រកាសអមតធម៌ក្នុងលោក ព្រះអង្គមិនមានសេចក្តីប្រកាន់ ទ្រង់បរិនិព្វាន ព្រោះអស់ឧបាទាន ដូចភ្លើងដែលអស់កំញម។ ព្រះកាយរបស់ព្រះអង្គនោះ មានពណ៌ដូចកែវ ព្រះធម៌របស់ព្រះអង្គ មិនមានអ្វីស្មើដូចទេ របស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួងទទេពិត។ ព្រះរេវតសម្ពុទ្ធ ទ្រទ្រង់យសអង្គនោះ ទ្រង់មានបុណ្យច្រើន ទ្រង់បរិនិព្វានហើយ ព្រះធាតុរបស់ព្រះអង្គបានសាយភាយទៅ ក្នុងប្រទេសនោះ ដោយចំណែកៗ។
ចប់ រេវតពុទ្ធវង្ស ទី៥។
សោភិតពុទ្ធវង្ស ទី៦
[៧] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមរេវតៈមក មានព្រះលោកនាយក ព្រះនាមសោភិតៈ មានព្រះហឫទ័យតម្កល់ខ្ជាប់ មានព្រះហឫទ័យស្ងប់ មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹម។
ID: 637644663149036676
ទៅកាន់ទំព័រ៖