ព្រះត្រៃបិដក ភាគ ៧៧
ពួកនារី ៤ ហ្មឺន ៣ ពាន់នាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ឈ្មោះកិមិលា មានព្រះរាជបុត្រឈ្មោះសីហៈ។ ព្រះសម្ពុទ្ធខ្ពង់ខ្ពស់ជាងបុរស ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅទ្រង់ព្រះផ្នួសដោយប្រាសាទ ទៅប្រព្រឹត្តបធានចារៈ អស់ ៧ ថ្ងៃ។ ព្រះសោភិតសម្ពុទ្ធ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្មអារាធនាហើយ ក្នុងសុធម្មឧទ្យានដ៏ប្រសើរ។ ព្រះថេរៈឈ្មោះអសមៈ ១ សុនេត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនោមៈ ជាឧបដ្ឋាករបស់ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះនកុលា ១ សុជាតា ១ ជាអគ្គសាវិកា ព្រះសម្ពុទ្ធអង្គនោះ កាលត្រាស់ដឹង ទ្រង់ត្រាស់ទៀបដើមខ្ទឹង។ ឧបាសកឈ្មោះរម្មៈ ១ សុនេត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនកុលា ១ ចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។
ID: 637644664478099343
ទៅកាន់ទំព័រ៖